Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 13 days ago

កងទ័ពឈ្លា.នពានថៃផ្តល់ជម្រើស២សម្រាប់កម្ពុជា តើប្រឈមមុខគ្នាបន្ត ឬត្រឡប់មករកមិត្តភាព

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ កងទ័ពថៃបានចាប់ផ្តើមបា.ញ់ប្រ.ហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបា.ញ់កំាភ្លើ.ងត្បាល់ និងកាំភ្លើ.ងដៃជាច្រើនគ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ ខណៈកងទ័ពកម្ពុជាពុំបានតបត ដោយភាគីថៃបែរជាចោទប្រកាន់កម្ពុជាបា.ញ់មុន ហើយថៃព្យាយាមផ្សព្វផ្សាយព័ត៌មានបំភ្លៃកុហកពលរដ្ឋខ្លួន ។ មេបញ្ជាការរងយោធភូមិភាគ២ថៃ ចោទថា ហេតុការណ៍នេះកើតឡើងដោយសារកម្ពុជារៀបចំឆាកល្ខោន លោកផ្តល់ជម្រើស២សម្រាប់កម្ពុជា គឺតើប្រឈមមុខគ្នាបន្ត ឬត្រឡប់មករកមិត្តភាព ។ សារព័ត៌មាន Thai Post រាយការណ៍ថា កាលពីថ្ងៃទី២៨ ខែកញ្ញា មេបញ្ជាការរងយោធភូមិភាគ២ លោក ណាត់ ស្រីអ៊ីន បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានពេលចូលរួមកម្មវិធី «ប្រមូលផ្តុំអ្នកស្នេហាជាតិរំលឹកដល់កងទ័ពថៃ» ថា មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បានបញ្ជាឱ្យលោកមកចូលរួមកម្មវិធីជំនួស ដោយសារលោក ប៊ុនស៊ីន ជាប់តាមដានស្ថានការណ៍ព្រំដែន ។ លោក ណាត់ បានចោទប្រកាន់កម្ពុជារៀបចំឆាកល្ខោនបង្កជម្លោះជាមួយថៃ និងប្រាប់ពលរដ្ឋកុំបារម្ភពីស្ថានការណ៍នៅតំបន់អានសេះ ។ កងទ័ពថៃផ្តល់ជម្រើស២សម្រាប់កម្ពុជាជ្រើសរើស គឺតើប្រឈមមុខគ្នាបន្ត ឬត្រឡប់មករកមិត្តភាព? ពីព្រោះភាគីថៃព្យាយាមដោះស្រាយបញ្ហាដោយសន្តិវិធី ។ បើកម្ពុជាចង់ប្រឈមមុខ គឺថៃរីករាយ ប៉ុន្តែបើចង់ត្រឡប់មករកមិត្តភាពល្អជាមួយថៃ កម្ពុជាត្រូវតែបង្ហាញភាពស្មោះត្រង់ជាមុន [ ] The post កងទ័ពឈ្លា.នពានថៃផ្តល់ជម្រើស២សម្រាប់កម្ពុជា តើប្រឈមមុខគ្នាបន្ត ឬត្រឡប់មករកមិត្តភាព appeared first on Khmer Breaking News.


Latest News
Hashtags:   

កងទ័ពឈ្លា

 | 

នពានថៃផ្តល់ជម្រើស២សម្រាប់កម្ពុជា

 | 

តើប្រឈមមុខគ្នាបន្ត

 | 

ឬត្រឡប់មករកមិត្តភាព

 | 

Sources