Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 13 days ago

ក្រសួងមហាផ្ទៃចោ.ទសួរ ៩សំណួរខ្លីៗ ប៉ុន្តែអត្ថន័យចុកចាប់ល្មមថៃសើចលែងសម

ចាំមើលថៃឆ្លើយចេញអត់? ក្រសួងមហាផ្ទៃកម្ពុជាចោ.ទសួរថៃនូវសំណួរចាក់ដោតអារម្មណ៍មួយចំនួន ជុំវិញថាតើនរណាគឺជាជនរងគ្រោះពិតប្រាកដនៅក្នុងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ? ក្រោយពីរដ្ឋមន្រ្តីការបរទេសថៃចេញមកបំភ្លៃការពិតជាសាធារណៈនៅវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិក្នុងបំណងចង់ឲ្យពិភពលោកយល់ច្រលំ។ នាយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃនៅលើទំព័រហ្វេសប៊ុកបានបង្ហោះសារដែលមានអត្ថន័យយ៉ាងដូច្នេះថា៖ អនុវត្តតាមរូបមន្ត Don t Thai to me! រដ្ឋមន្ត្រី៤ខែ នៃក្រសួងការបរទេសថៃ! បានប្រឹងបំភាន់រៀបរាប់នៅវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិថា យើងដឹងថាអ្នកណាជាជនរងគ្រោះពិតប្រាកដ គឺទាហានថៃដែលបានបាត់បង់ជើងដោយសារមីន គឺក្មេងៗដែលសាលារៀនរបស់ពួកគេត្រូវបានបំផ្លាញដោយកាំភ្លើងធំ និងជនស៊ីវិលស្លូតត្រង់ដែលត្រូវបានវាយប្រហារដោយគ្រាប់រ៉ុក្កែតកម្ពុជា ។ បន្ថែមពីនោះ ក្រសួងមហាផ្ទៃបានចោទជាសំណួរទៅកាន់ថៃដូចខាងក្រោម៖ ១-នរណាលួចបើកការបាញ់ប្រហារបណ្ដាលឱ្យកងទ័ពខ្មែរ១រូបពលីនៅតំបន់មុំបី? ២-នរណាបិទព្រំដែនជាឯកតោភាគី? ៣-នរណាយកបន្លាលួសទៅរាយព័ទ្ធប្រាសាទតាមាន់ធំ? ៤-នរណាបើកការវាយប្រហារលើកងទ័ពខ្មែរ រហូតបង្កើតការប្រយុទ្ធ៥យប់ ៥ថ្ងៃ? ៥-នរណារំលោភសន្ធិសញ្ញាបារាំងសៀម និង MOU ឆ្នាំ២០០០? ៦-នរណារារែកមិនចង់ទទួលប្រទេសទី៣ចូលដោះស្រាយបញ្ហា? ៧-នរណារំលោភបទឈប់បាញ់ ដោយបង្កហេតុជាក់ស្ដែងជាច្រើនករណី ដូចជា ចាប់ទ័ពខ្មែរក្រោយបទឈប់បាញ់ទាំងព្រឹក? ពង្រីកតំបន់ជម្លោះ? ចល័តកម្លាំងរហូតជាន់មីនដែលកប់សល់ពីអតីតកាល? ៨-នរណារំលោភគោលការណ៍អន្តរជាតិទាំងកម្រោល ដោយប្រើកម្លាំងពង្រាយបន្លាលួស ហើយយកធ្វើជាខ្សែបន្ទាត់ព្រំដែន? ៩-បើថៃពិតជាត្រឹមត្រូវ! បើថៃពិតជាជនរងគ្រោះ! ហេតុអ្វីថៃខ្លាចកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិ? បើថៃត្រឹមត្រូវតាំងពីដើមមក រឿងអ្វីថៃត្រូវខ្លាចតុលាការអន្តរជាតិ? សរុបមក មិនមែនតែខ្មែរ និងប្រទេសក្បែរខាងថៃនោះទេ! គឺមួយពិភពលោក ស្គាល់ក្រយៅថៃឡើងជ្រេញទៅហើយ! ទន្ទឹមនឹងនេះគេកត់សម្គាល់ឃើញថា ថៃទំនងជានឹងគ្មានចម្លើយពិតសម្រាប់ឆ្លើយតបនឹងសំណួរចាក់ដោតដូចខាងលើរបស់កម្ពុជានោះទេ ដ្បិតកន្លងមកថៃតែងព្យាយាមបង្កើតសាច់រឿង [ ] The post ក្រសួងមហាផ្ទៃចោ.ទសួរ ៩សំណួរខ្លីៗ ប៉ុន្តែអត្ថន័យចុកចាប់ល្មមថៃសើចលែងសម appeared first on Khmer Breaking News.


Latest News
Hashtags:   

ក្រសួងមហាផ្ទៃចោ

 | 

៩សំណួរខ្លីៗ

 | 

ប៉ុន្តែអត្ថន័យចុកចាប់ល្មមថៃសើចលែងសម

 | 

Sources