Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 17 days ago

អ្នកផលិតទឹកដោះគោនៅថៃនាំគ្នាចាក់ទឹកដោះគោចោល ព្រោះខឹ.ងចិត្តលក់មិនដាច់និងជាប់បំណុ.លវ័ណ្ឌក

ប្រទេសថៃ៖ នៅថ្ងៃទី 23 ខែកញ្ញា ឆ្នាំ 2025 សមាជិកនៃសហករណ៍ទឹកដោះគោថៃ-ដាណឺម៉ាកជាង100នាក់ បាននាំគ្នាបើកការតវ៉ា និងចាក់ទឹកដោះគោចោលនៅចំពោះមុខការិយាល័យ«អង្គការលើកកម្ពស់ការផលិតទឹកដោះគោនៃប្រទេសថៃ (DPO)» ក្រោយទឹកដោះគោស្រស់របស់ពួកគេជួបវិបត្តិលក់លែងដាច់ ធ្វើឲ្យម្ចាស់កសិដ្ឋានជំពាក់បំណុលវ័ណ្ឌកមិនអាចដោះស្រាយបាន។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃបានឲ្យដឹងថា លោក Thirachai Kriangkraiwekin ប្រធានក្រុមហ៊ុន Thai-Danish Milk Co., Ltd. បានដាក់លិខិត និងបង្កើតចលនាចាក់ទឹកដោះគោចោលដើម្បីតវ៉ាទាមទារឱ្យអ្នកគ្រប់គ្រងអង្គការលើកកម្ពស់ការផលិតទឹកដោះគោថៃ (DPO) ទទួលខុសត្រូវចំពោះការគ្រប់គ្រងខ្វះចន្លោះដែលបណ្ដាលឲ្យប៉ះពាល់ដល់សហករណ៍ជាប់បំណុលជាង 600 លានបាត (ជាង18លានដុល្លារអាមេរិក)។ យោងតាមអនុស្សារណៈនៃការយោគយល់ (MOU) សមាជិកនៃសហករណ៍ទឹកដោះគោថៃ-ដាណឺម៉ាក លីមីតធីត បានលក់ទឹកដោះគោស្រស់ទៅឱ្យ DPO ក្រោម MOU រយៈពេល 45 ថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ DPO មានការយឺតយ៉ាវក្នុងការបង់ប្រាក់ទឹកដោះគោឆៅ បណ្តាលឱ្យមានការលំបាកលើផ្នែកហិរញ្ញវត្ថុសម្រាប់សហករណ៍ ដែលមិនមានលទ្ធភាពទូទាត់ទឹកដោះគោឆៅដល់កសិករ និងកម្មករនៅកសិដ្ឋានផលិតទឹកដោះគោ។ ជាមួយគ្នានេះ បើតាមការសេចក្ដីព័ត៌មានពីប្រភពច្បាស់ការជាច្រើននៅក្នុងប្រទេសថៃបានឲ្យដឹងថា គណៈរដ្ឋមន្ត្រីថៃបានអនុម័តថវិកាចំនួន 800 លានបាតទៅឲ្យទីភ្នាក់ងារផ្សព្វផ្សាយទឹកដោះគោ (MPA) ដើម្បីទិញ និងដោះស្រាយបញ្ហាទឹកដោះគោដែលសល់លើសចំណុះ ប៉ុន្តែក្រុមសហករណ៍ដែលទទួលរងផលប៉ះពាល់នៅក្នុងបញ្ហានេះផ្ទាល់នៅតែមិនទាន់ទទួលបានដំណោះស្រាយដែលសមស្របណាមួយឡើយ។ អាស្រ័យហេតុនេះ [ ] The post អ្នកផលិតទឹកដោះគោនៅថៃនាំគ្នាចាក់ទឹកដោះគោចោល ព្រោះខឹ.ងចិត្តលក់មិនដាច់និងជាប់បំណុ.លវ័ណ្ឌក appeared first on Khmer Breaking News.


Latest News
Hashtags:   

អ្នកផលិតទឹកដោះគោនៅថៃនាំគ្នាចាក់ទឹកដោះគោចោល

 | 

ព្រោះខឹ

 | 

ងចិត្តលក់មិនដាច់និងជាប់បំណុ

 | 

លវ័ណ្ឌក

 | 

Sources