Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 17 days ago

កម្មវិធីថ្មីស្នាដៃកូនខ្មែរចេញជារូបរាងខ្លះៗកញ្ញា ឡូរ៉ា ម៉ម ពោលថា «កុំទុកឱ្យអ្នកណាមើលងាយ»

ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថាផលិតកម្មបារមីដែលមាននាយកប្រតិបត្តិកញ្ញា ឡូរ៉ា ម៉ម បានសម្រេចចិត្តលែងបន្តកម្មវិធីរ៉េបទិញសិទ្ធិពីថៃដោយត្រៀមបង្កើតកម្មវិធីថ្មីជាស្នាដៃកូនខ្មែរដោយបញ្ចូលភាពច្នៃប្រឌិតជាច្រើន។ ចំណាយពេលប្រមាណជាង២ខែចាប់តាំងពីចេញសេចក្តីប្រកាសពេលនេះបារមីបានបង្ហាញដំរួយខ្លះៗពីកម្មវិធីថ្មីនេះហើយ។ កាលពីយប់ថ្ងៃទី២៥ ខែកញ្ញា ផលិតកម្មបារមីបានប្រកាសពីកម្មវិធីរ៉េបរបស់ខ្លួនដោយសហការជាមួយនឹងភ្លើងគប់ដែលកម្មវិធីនេះមានឈ្មោះថា «The Next Level: Rapstar»។ តាមរយៈវីដេអូខ្លីនេះគឺបានបង្ហាញថាមានកៅអី៣ដែលទំនងជាកៅអីរបស់គ្រូបង្វឹកឬជាកៅអីរបស់គណៈកម្មការ។ ស្នាដៃកម្មវិធីប្រលងចម្រៀងរ៉េបរបស់កូនខ្មែរនេះគឺទទួលបានការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់ផងដែរ។ ទន្ទឹមនឹងកម្មវិធីថ្មីចេញជារូបរាងបណ្តើរៗ កញ្ញា ឡូរ៉ា ម៉ម បានបង្ហាញចំណាប់អារម្មណ៍ជាមួយនឹងការតាំងចិត្តខ្ពស់ដែលមិនអាចឱ្យជាតិសាសន៍ដទៃមើលងាយកូនខ្មែរឡើយ។ នាយកប្រតិបត្តិរូបនេះបានសរសេរនៅលើបណ្តាញសង្គមថា «កុំបណ្តោយឱ្យឧបសគ្គណាមួយរារាំងអ្នក ចូរគិតនៅខាងក្រៅប្រអប់។ កុំទុកឱ្យអ្នកណាមើលងាយអ្នក ត្រូវសម្លឹងមើលអនាគត និងគំនិតរបស់អ្នកលើបច្ចុប្បន្ន។ អនុញ្ញាតឱ្យចិត្តរបស់អ្នកវាយតម្លៃហានិភ័យ ប៉ុន្តែរក្សាបេះដូងរបស់អ្នកផ្តោតលើឱកាស។ ត្រៀមខ្លួនជានិច្ច »។ គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី១១ ខែកក្កដា ផលិតកម្មបារមីបានចេញសេចក្តីប្រកាសឈប់បន្តទិញសិទ្ធិពី Workpoint រៀបចំកម្មវិធី The Rapper Cambodia ទៀតហើយដោយផលិតកម្មវិធីប្រលងថ្មីមួយដែលជារបស់ខ្មែរ ធ្វើឡើងដោយកូនខ្មែរហើយនឹងលើកតម្កើងបេក្ខភាពនិងជួយសម្រេចបានក្តីសុបិននៅលើឆាកអន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីរ៉េបថ្មីស្នាដៃកូនខ្មែរ នឹងមានបញ្ចូលគំនិតថ្មីៗប្រកបដោយភាពច្នៃប្រឌិត រួមបញ្ចូលវប្បធម៌ ដើម្បីលើកស្ទួយវិស័យតន្ត្រីខ្មែរ ជំនាន់ក្រោយឱ្យរះកាន់តែខ្ពស់៕ The post កម្មវិធីថ្មីស្នាដៃកូនខ្មែរចេញជារូបរាងខ្លះៗកញ្ញា ឡូរ៉ា ម៉ម ពោលថា «កុំទុកឱ្យអ្នកណាមើលងាយ» appeared first on Khmer Breaking News.


Latest News
Hashtags:   

កម្មវិធីថ្មីស្នាដៃកូនខ្មែរចេញជារូបរាងខ្លះៗកញ្ញា

 | 

ឡូរ៉ា

 | 

ពោលថា

 | 

កុំទុកឱ្យអ្នកណាមើលងាយ

 | 

Sources