Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 17 days ago

នាយករដ្ឋមន្ត្រីថៃបើកដៃឱ្យកងទ័ពធ្វើប្រតិបត្តិការប្រឆាំងកម្ពុជាភ្លាមៗបើស្ថានការណ៍ព្រំដែនតានតឹងខ្លាំង

ប្រទេសថៃ ៖ លោក អនុថីន ឆាន់វីរៈគូន ដែលទើបតែឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃជំនួសលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានព្យាយាមយកចិត្តកងទ័ព និងពលរដ្ឋរបស់ខ្លួន ដែលតែងតែញុះញង់ ចោទប្រកាន់ និងបង្កជម្លោះជាមួយកម្ពុជារហូតមក ។ លោកបានប្រគល់អំណាចពេញលេញឱ្យកងទ័ពមានសិទ្ធិសម្រេចចិត្តលើកិច្ចការព្រំដែន ព្រមទាំងបន្តបិទព្រំដែនកម្ពុជា-ថៃតាមសំណូមពររបស់ពលរដ្ឋ បើទោះជាសេដ្ឋកិច្ចថៃនាពេលបច្ចុប្បន្នធ្លាក់ចុះដល់កម្រិតទាបក៏ដោយ ។ តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន PP TV HD នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បានបើកដៃឱ្យកងទ័ពធ្វើប្រតិបត្តិការប្រឆាំងកម្ពុជាភ្លាមៗដោយពុំចាំបាច់រង់ចាំយូរ ប្រសិនបើមើលឃើញស្ថានការណ៍ព្រំដែនកម្ពុជា-ថៃកាន់តែតានតឹងខ្លាំង ហើយរដ្ឋាភិបាលថៃនឹងជួយគាំទ្រកងទ័ព ។ កាលពីថ្ងៃទី២៥ ខែកញ្ញា លោក អនុថីន នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយពីស្ថានការណ៍ព្រំដែនត្រឡប់មកតានតឹងឡើងវិញថា ថៃបានប្រកាសច្បាប់អាជ្ញាសឹកនៅព្រំដែនកម្ពុជា-ថៃរួចហើយ ។ ហេតុនេះ ការសម្រេចចិត្ត និងការពារអធិបតេយ្យ គឺជាអំណាចផ្ទាល់របស់អ្នកប្រកាសច្បាប់អាជ្ញាសឹក ហើយមេបញ្ជាការយោធភូមិភាគ២ ត្រូវតែមានទំនុកចិត្តក្នុងការប្រតិបត្តិការកងទ័ព និងប្រកាន់ខ្ជាប់នូវគោលការណ៍រក្សាអធិបតេយ្យ ។ នាយករដ្ឋមន្ត្រីថៃបានបើកដៃឱ្យកងទ័ពអាចធ្វើប្រតិបត្តិការប្រឆាំងកម្ពុជាប្រសិនបើចាំបាច់ ហើយរដ្ឋាភិបាលថៃនឹងជួយគាំទ្រ ផ្តល់កម្លាំងចិត្តឱ្យកងទ័ពបន្តការឈ្លានពាននៅព្រំដែន ។ [ ] The post នាយករដ្ឋមន្ត្រីថៃបើកដៃឱ្យកងទ័ពធ្វើប្រតិបត្តិការប្រឆាំងកម្ពុជាភ្លាមៗបើស្ថានការណ៍ព្រំដែនតានតឹងខ្លាំង appeared first on Khmer Breaking News.


Latest News
Hashtags:   

នាយករដ្ឋមន្ត្រីថៃបើកដៃឱ្យកងទ័ពធ្វើប្រតិបត្តិការប្រឆាំងកម្ពុជាភ្លាមៗបើស្ថានការណ៍ព្រំដែនតានតឹងខ្លាំង

 | 

Sources