Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 17 days ago

តិចដូចពាក្យទំនាយទៅ! អ្នកជំនាញថៃព្រ.មានថា ការបាក់ស្រុតដីនៅទីក្រុងបាងកកអាចកើតមានជាបន្តបន្ទាប់ទៀត

បាងកក៖ អាជ្ញាធរថៃបានប្រកាសបិទផ្លូវមួយខ្សែនៅទីក្រុងបាងកកជាបណ្ដោះអាសន្ន ក្រោយអ្នកជំនាញបានពិនិត្យឃើញថា ការបាក់ស្រុតដីអាចនឹងកើតមានជាបន្តទៀត ខណៈសំណង់អាគារមួយចំនួន រួមទាំងប៉ុស្ដិ៍ប៉ូលីសនៅតំបន់ Samsen បានទ្រេតទៅរករណ្ដៅជម្រៅ៥០ម៉ែត្រដែលបានមកពីការបាក់ដីកាលពីថ្ងៃពុធកន្លងទៅ។ នេះបើយោងតាមសារព័ត៌មានThe Nation។ តាមរយៈការស្កេនគ្រោងឆ្អឹងអគារ និងបាតក្រោមនៃរណ្ដៅដ៏ធំខាងលើដោយបច្ចេកវិទ្យា3D អ្នកជំនាញថៃបានបង្ហាញឲ្យឃើញពីគ្រោងឆ្អឹងអគារនៅក្រោមរណ្តៅ ថាមានសសរតូចស្តើងៗជាច្រើនដែលជំរុញឲ្យមានការសន្និដ្ឋានថា ការបាក់ស្រុតអាចនឹងបន្តកើតមានជាបន្តបន្តាប់ទៀត។ ជាក់ស្ដែងនៅក្រោមអគារប៉ុស្តិ៍ប៉ូលិសSamsen នៅក្នុងក្រុងបាងកកប្រទេសថៃ ស្នាមប្រេះដ៏ធំត្រូវបានរកឃើញ ហើយវាត្រូវបានមើលឃើញកាន់តែច្បាស់ទៅៗ និងមានទំហំធំជាងការបាក់ស្រុតកាលពីថ្ងៃទី២៤ខែកញ្ញាទៅទៀត។ ជាងនេះទៅទៀត អគារប៉ុស្តិ៍ប៉ូលីសនេះត្រូវបានគេពិនិត្យឃើញថា បានទ្រេតទៅរករណ្តៅដី ដែលបង្កឱ្យមានការព្រួយបារម្ភ អំពី ផលប៉ះពាល់ដល់រចនាសម្ព័ន្ធដែលអាចកើតមានចំពោះអគារជុំវិញនោះ។ បន្ថែមពីនោះ អាជ្ញាធរទីក្រុងបាងកកបានចេញការព្រមានយ៉ាងតឹងរ៉ឹងហាមឃាត់មិនឱ្យសាធារណជនចូលទៅក្នុងតំបន់នោះឡើយ ដោយកំណាត់ផ្លូវទល់មុខប៉ុស្តិ៍ប៉ូលិសSamsenត្រូវបានបិទជាបណ្ដោះអាសន្ន ខណៈតំបន់នេះកំពុងស្ថិតក្រោមដំណើរការសាងសង់គម្រោងរថភ្លើងក្រោមដី។ ការសន្មត់ដំបូងបង្ហាញថា វាបណ្តាលមកពីស្ថានភាពនៃដី និងទឹកក្រោមដីក្នុងតំបន់ ដែលបានផ្លាស់ប្តូរស្ថិរភាព និងលក្ខណៈសម្បត្តិរបស់ដី។ គួររម្លឺកថានៅទីក្រុងបាងកក ប្រទេសថៃ កាលពីព្រឹកថ្ងៃទី ២៤ កញ្ញាថ្មីៗនេះ បានជួបប្រទះនូវហេតុការណ៍បាក់ផ្លូវដ៏ធំមួយ ដែលបណ្ដាលឱ្យបាក់ស្រុតផ្លូវក្លាយជារណ្តៅមានទទឹង៣០ម៉ែត្រ បណ្តោយ៣០ម៉ែត្រ និងជម្រៅ៥០ម៉ែត្រ។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅទល់មុខនឹងមន្ទីរពេទ្យវិជ្ជរ៉ា ក្នុងទីក្រុងបាងកក ប្រទេសថៃ ហើយការបាក់ដីភ្លាមៗដោយមិនមានព្យាករណ៍ទុកជាមុននេះ បានធ្វើឲ្យរថយន្តមួយចំនួនធ្លាក់ចូលរណ្តៅ តែទោះជាយ៉ាងណាមិនមានរបាយការណ៍អំពីមនុស្សបាត់បង់ជីវិត រឺរងរបួសឡើយ៕ The post តិចដូចពាក្យទំនាយទៅ! អ្នកជំនាញថៃព្រ.មានថា ការបាក់ស្រុតដីនៅទីក្រុងបាងកកអាចកើតមានជាបន្តបន្ទាប់ទៀត appeared first on Khmer Breaking News.


Latest News
Hashtags:   

តិចដូចពាក្យទំនាយទៅ

 | 

អ្នកជំនាញថៃព្រ

 | 

មានថា

 | 

ការបាក់ស្រុតដីនៅទីក្រុងបាងកកអាចកើតមានជាបន្តបន្ទាប់ទៀត

 | 

Sources