Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 17 days ago

Lee Chae Min បានទទួលស្គ្រីបភាពយន្តចំនួន ៣០បន្ទាប់ពីសម្តែងជាតួអង្គស្តេ.ចផ្តា.ច់ការ

រឿងភាគចុងសប្តាហ៍របស់ tvN មានចំណងជើងថា «Bon Appétit, Your Majesty» មិនត្រឹមតែមានប្រជាប្រិយភាពនៅក្នុងប្រទេសកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញទស្សនិកជនទូទាំងពិភពលោកយ៉ាងច្រើនផងដែរ។ ក្នុងរឿងនេះក្រៅពីភាពប៉ិនប្រសប់របស់តួឯកស្រី YoonA ជាមេចុងភៅតួនាទីរបស់ Lee Chae Min ក៏ក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ដូចគ្នា។ យោងតាម Sports Seoul ក្នុងតួនាទីជាស្តេចផ្តាច់ការ Lee Heon តារាសម្តែង Lee Chae Min បានសម្តែងដោយភាពបត់បែនរវាងធាតុមនោសញ្ចេតនា និងកំប្លែង ដែលរួមចំណែកយ៉ាងខ្លាំងដល់ភាពជោគជ័យនៃខ្សែភាពយន្តនេះ។ Lee Chae Min ត្រូវបានគេដឹងថាចូលមកសម្ដែងត្រឹមតែ១ខែប៉ុណ្ណោះមុនពេលការថតរឿងចាប់ផ្ដើម ខណៈដែលតួឯកប្រុសដើមគឺ Park Sung Hoon ត្រូវដកខ្លួនពីគម្រោង។ ទោះបីជាយ៉ាងនេះក្តីតារាសម្ដែងវ័យក្មេងដែលកើតក្នុងឆ្នាំ ២០០០ បានស្ទាត់ជំនាញជាច្រើនយ៉ាងឆាប់រហ័សពីការជិះសេះ ការបាញ់ធ្នូ ការសម្ដែង និងសូម្បីតែការរាំ Cheoyongmu ក្នុងរយៈពេលដ៏ខ្លី។ រៀមច្បង YoonA មិនស្ទាក់ស្ទើរក្នុងការសរសើរសិស្សប្អូនរបស់នាងថា «ទោះបីជាពេលវេលារៀបចំខ្លីក៏ដោយ ក៏គាត់នៅតែបង្ហាញខ្លួនជាមួយនឹងអ្វីគ្រប់យ៉ាងដែលបានរៀបចំយ៉ាងល្អឥតខ្ចោះ ដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ជា Lee Heon»។អ្នកដឹកនាំរឿង [ ] The post Lee Chae Min បានទទួលស្គ្រីបភាពយន្តចំនួន ៣០បន្ទាប់ពីសម្តែងជាតួអង្គស្តេ.ចផ្តា.ច់ការ appeared first on Khmer Breaking News.


Latest News
Hashtags:   

បានទទួលស្គ្រីបភាពយន្តចំនួន

 | 

៣០បន្ទាប់ពីសម្តែងជាតួអង្គស្តេ

 | 

ចផ្តា

 | 

ច់ការ

 | 

Sources