Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 14 days ago

លោក ហេង វិសាល បង្ហាញការឈឺចាប់និងភ័យខ្លាចដែលមានថៃជាប្រទេសជិតខាងមិនគោរពច្បាប់អន្តរជាតិ

អ្នកបង្កើតមាតិកាល្បីឈ្មោះលោក ហេង វិសាល បានសរសេរបង្ហោះនៅលើបណ្តាញសង្គមបង្ហាញទៅកាន់មិត្តអន្តរជាតិថាប្រទេសថៃបានល្មើសបទឈប់បាញ់ហើយលោកមានការឈឺចាប់និងភ័យខ្លាចដែលមានប្រទេសជិតខាងដូចជាថៃ មិនគោរពច្បាប់អន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណោះលោកបានស្នើសុំឱ្យអន្តរជាតិចាត់វិធានការអ្វីមួយដើម្បីដោះស្រាយរឿងនេះជៀសវាងប្រទេសដទៃយកគំរូតាម។ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ក្រសួងការពារជាតិបានសេចក្តីប្រកាសថានៅវេលាម៉ោងប្រមាណ ១១:៥២នាទី យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កំាភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើន គ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ។ ស្ថានការណ៍តានតឹងនេះបានបង្កឱ្យប្រជាជនមានការព្រួយបារម្ភជាថ្មីព្រោះតែភាគីមិនគោរពបទឈប់បាញ់បានល្មើសការព្រមព្រៀងគ្នា។ ស្របពេលដែលប្រទេសថៃបានបំពានបទឈប់បាញ់ លោក ហេង វិសាល បានបង្ហាញទៅកាន់មិត្តអន្តរជាតិថា «អត្ថបទមួយនេះគឺខ្ញុំសរសេរជូនទៅកាន់មិត្តអន្តរជាតិ នៅថ្ងៃនេះប្រទេសថៃបានល្មើសបទឈប់បាញ់ម្តងទៀតហើយ ដោយថ្ងៃនេះប្រទេសថៃបានធ្វើការបាញ់ប្រហារដោយកាំភ្លើងមកកាន់ប្រទេសកម្ពុជា ដែលនេះគឺជាការប្រឆាំងទៅលើបទឈប់បាញ់ ក៏ដូចជាមិនទុកមុខ និងមិនគោរពនៅការជួយរកសន្តិភាពរបស់ប្រធានាធិបតី Donald J. Trump និង Malaysia ដែលជាប្រធានប្តូរវេនអាស៊ានផងដែរ»។ ស្វាមី ជា ស្រីនា បានបន្តទៀតថា «ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាម្នាក់ ពេលនេះខ្ញុំពិតជាមានអារម្មណ៍ឈឺចាប់ និងភ័យខ្លាចដែលមានប្រទេសជិតខាងដូចជាថៃ ដែលកាចសាហ៊ាវ មិនគោរពច្បាប់និងមិនខ្លាចច្បាប់អន្តរជាតិទាល់តែសោះ ក្នុងនាមជាមនុស្សដែលរស់នៅលើផែនដីមួយនេះដូចគ្នា ខ្ញុំពិតជាស្នើរសុំ ឱ្យអន្តរជាតិចាត់វិធានការអ្វីមួយដើម្បីដោះស្រាយរឿងនេះ បើមិនដូច្នេះទេ នឹងមានប្រទេសជាច្រើនទៀតនឹងយកគំរូតាមថៃ ដោយមិនស្តាប់ និងមិនខ្លាចច្បាប់អន្តរជាតិទៀតឡើយ ពេលនោះពិភពលោកនឹងវឹកវរ សង្ឃឹមថាមិត្តបរទេសនឹងបានឃើញហើយពិចារណា អ្នកធ្វើវាមិនមែនដើម្បីកម្ពុជាទេ គឺធ្វើវាដើម្បីសន្តិភាពពិភពលោក»៕ The post លោក ហេង វិសាល បង្ហាញការឈឺចាប់និងភ័យខ្លាចដែលមានថៃជាប្រទេសជិតខាងមិនគោរពច្បាប់អន្តរជាតិ appeared first on Khmer Breaking News.


Latest News
Hashtags:   

វិសាល

 | 

បង្ហាញការឈឺចាប់និងភ័យខ្លាចដែលមានថៃជាប្រទេសជិតខាងមិនគោរពច្បាប់អន្តរជាតិ

 | 

Sources