Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 17 days ago

ថៃបានប្រកាសបិទសាលារៀននៅតាមព្រំដែនភ្លាមៗ អាជ្ញាធរក៏ត្រៀមជម្លៀសពលរដ្ឋខ្លួនដែរ ក្រោយពីកងទ័ពថៃព្យាយាមបង្កហេតុច្រើនសារ និងផ្សាយបំភ្លៃដោយចោទមកភាគីកម្ពុជាថាគឺជាអ្នកបង្កបញ្ហាទៅវិញ?

ប្រទេសថៃ ៖ ក្រោយពីកងទ័ពថៃ និងសារព័ត៌មានថៃមួយចំនួនចោទប្រកាន់កម្ពុជាបង្កហេតុ ដោយមានសកម្មភាពចល័តរថក្រោះចូល និងឮសំឡេងកាំភ្លើ.ង ឮសំឡេងផ្ទុះគ្រា.ប់បែ.ក និងរកឃើញការចូលជិតបន្លាលួស ព្រមទាំងមានការបា.ញ់ចូលដើម្បីពិនិត្យមើលរយៈចម្ងាយ បានធ្វើឱ្យសាលារៀនថៃនៅក្បែរព្រំដែនបិទទ្វារភ្លាមៗក្រោមហេតុផលបារម្ភពីសង្គ្រាមកើតឡើងម្តងទៀត ខណៈចៅហ្វាយស្រុកមឿងត្រាត ខេត្តត្រាត បានកោះប្រជុំបន្ទាន់ដើម្បីត្រៀមជម្លៀសពលរដ្ឋទៅកាន់កន្លែងសុវត្ថិភាព ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Khaosod កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ។ សាលារៀននៅខេត្តចាន់ថាបុរី និងខេត្តត្រាត បានប្រកាសបិទទ្វារភ្លាមៗពីព្រោះបារម្ភពីសង្គ្រាមកើតឡើងម្តងទៀតនៅព្រំដែនកម្ពុជា-ថៃ ។ សាលារៀនមើលឃើញថា បច្ចុប្បន្ន នៅព្រំដែនមានបញ្ហាអសន្តិសុខ ហើយអសន្តិសុខនឹងកាន់តែខ្លាំងធ្វើឱ្យកូនសិស្ស គ្រូបង្រៀន បុគ្គលិកសាលា និងអាណាព្យាបាលសិស្សគ្មានសុវត្ថិភាព ទើបសាលារៀនសម្រេចបិទទ្វារចាប់ពីថ្ងៃទី២៦ ខែកញ្ញា តទៅ ។ ដោយឡែក លោក ក្រៀងក្រៃ បញ្ញាផុងសាថន ចៅហ្វាយស្រុកមឿងត្រាត ខេត្តត្រាត បានកោះប្រជុំបន្ទាន់ជាមួយមេភូមិ អាជ្ញាធរមូលដ្ឋាន តំណាងសាលារៀន និងភ្នាក់ងារសង្គ្រោះ ដើម្បីត្រៀមជម្លៀសពលរដ្ឋទៅកាន់កន្លែងសុវត្ថិភាព ។ ជំហ៊ានដំបូង គឺត្រៀមជម្លៀសពលរដ្ឋ ចំនួន៤ឃុំ ទៅកាន់ទីតាំងភៀសសឹក៤កន្លែង ដោយចាប់ផ្តើមជម្លៀសមនុស្សចាស់ និងជនពិការមុនគេ ហើយការជម្លៀសពេលណា គឺរង់ចាំបទបញ្ជា [ ] The post ថៃបានប្រកាសបិទសាលារៀននៅតាមព្រំដែនភ្លាមៗ អាជ្ញាធរក៏ត្រៀមជម្លៀសពលរដ្ឋខ្លួនដែរ ក្រោយពីកងទ័ពថៃព្យាយាមបង្កហេតុច្រើនសារ និងផ្សាយបំភ្លៃដោយចោទមកភាគីកម្ពុជាថាគឺជាអ្នកបង្កបញ្ហាទៅវិញ? appeared first on Khmer Breaking News.


Latest News
Hashtags:   

ថៃបានប្រកាសបិទសាលារៀននៅតាមព្រំដែនភ្លាមៗ

 | 

អាជ្ញាធរក៏ត្រៀមជម្លៀសពលរដ្ឋខ្លួនដែរ

 | 

ក្រោយពីកងទ័ពថៃព្យាយាមបង្កហេតុច្រើនសារ

 | 

និងផ្សាយបំភ្លៃដោយចោទមកភាគីកម្ពុជាថាគឺជាអ្នកបង្កបញ្ហាទៅវិញ

 | 

Sources