Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 17 days ago

ថៃបំផ្ទុះអាវុ.ធក្នុងទឹកដីខ្លួនឯង ប៉ុន្តែបែរមកចោ.ទកម្ពុជាថាកំពុងញុះញង់ឲ្យផ្ទុះហិ.ង្សាទៅវិញ

ប្រទេសថៃ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ មេទ័ពភូមិភាគ២ និងអ្នកនាំពាក្យកងទ័ពជើងគោកថៃ បានចេញសេចក្ដីប្រកាសបន្ទាន់មួយស្ដីពីស្ថានភាពព្រំដែនកម្ពុជា.ថៃ ថាមានភាពតានតឹងក្រោយកម្ពុជាបានរំលោ.ភបទឈប់បា.ញ់ដោយការបាញ់កាំភ្លើង បំផ្ទុះគ្រាប់បែកដៃ និងបង្ហោះដ្រូនសើុបការណ៍ នៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែននៅខេត្តសុរិន្ទ និងសុីសាកេត។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឲ្យដឹងថា កងទ័ពថៃនឹងត្រៀមពង្រឹងកម្លាំងដើម្បីការពារខ្លួន ក្រោយមជ្ឈមណ្ឌលប្រតិបត្តិការណ៍នៃតំបន់កងទ័ពទី២ បានរាយការណ៍អំពីស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ស្ថានភាពទាំងមូលនៅតែមានភាពតានតឹង។ បន្ថែមពីនេះ កងទ័ពភូមិភាគ២ថៃបានចោ.ទប្រកាន់ថា កងកម្លាំងកម្ពុជាបានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ជាបន្តបន្ទាប់តាមរយៈការផ្ទុះអាវុ.ធ ការដាក់ពង្រាយអាវុធបន្ថែម និងការចល័តរថក្រោះ ចូលទៅក្នុងតំបន់ព្រំដែនក្បែរប្រាសាទព្រះវិហារ ដែលចម្ងាយប្រហែល ៣០០ ម៉ែត្រពីខ្សែប្រតិបត្តិការថៃ។ ការណ៍នេះត្រូវបានគេជឿថាជាការត្រៀមខ្លួនរបស់កម្ពុជា សម្រាប់ប្រតិបត្តិការយោធាប្រឆាំងនឹងកងកម្លាំងថៃ។ ចំណែកលោក ប៊ុនសុីន ផាតក្លាង មេបញ្ជារការភូមិភាគ២ថៃបានអះអាងថា នាវេលាម៉ោងប្រហែល៨ និង៥០នាទីយប់ថ្ងៃទី២៥ កញ្ញា កងកម្លាំងជួរមុខថៃដែលឈរជើងនៅភូមិសាស្រ្តចុងក្រាំង ខេត្តសុរិន្ទបានរាយការណ៍ថា ពួកគេបានលឺសម្លេងកាំភ្លើងចំនួន៣គ្រាប់ និងលឺសម្លេងផ្ទុះគ្រាប់បែ.កដៃនៅម៉ោងប្រហែល២ និង៥០នាទីព្រឹក ចេញពីខាងកម្ពុជានៅទិសខាងកើត ហើយពួកគេបានដាក់ការសង្ស័យថាវាគឺជាសកម្មភាពញុះញង់របស់កម្ពុជាដើម្បីឲ្យកងកម្លាំងថៃអស់ការអត់ធ្មត់។ តែទោះជាយ៉ាងណា កងទ័ពថៃបានរក្សាការគោរពបទឈប់បា.ញ់ដោយប្រុងប្រយ័ត្នបំផុត ដើម្បីជៀសវាងការផ្ទុះឡើងវិញនូវអំពើហិង្សា។ ដោយឡែកបើក្រឡេកមកខាងកម្ពុជា ក្រសួងការពារជាតិតាមរយៈលោកជំទាវ ឧត្តមសេនីយ៍ឯក [ ] The post ថៃបំផ្ទុះអាវុ.ធក្នុងទឹកដីខ្លួនឯង ប៉ុន្តែបែរមកចោ.ទកម្ពុជាថាកំពុងញុះញង់ឲ្យផ្ទុះហិ.ង្សាទៅវិញ appeared first on Khmer Breaking News.


Latest News
Hashtags:   

ថៃបំផ្ទុះអាវុ

 | 

ធក្នុងទឹកដីខ្លួនឯង

 | 

ប៉ុន្តែបែរមកចោ

 | 

ទកម្ពុជាថាកំពុងញុះញង់ឲ្យផ្ទុះហិ

 | 

ង្សាទៅវិញ

 | 

Sources