Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 17 days ago

ម៉ាឡេស៊ីប្តេជ្ញាចិត្តជាមួយលោក Trump ក្នុងការរក្សាសន្តិភាពតំបន់អាស៊ាន និងគាំទ្របទឈប់បា.ញ់រវាងកម្ពុជា-ថៃ

ប្រទេសម៉ាឡេស៊ី ៖ តាមការចុះផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ីឱ្យដឹងថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ម៉ាឡេស៊ីក្នុងការរក្សាសន្តិភាពនៅតំបន់អាស៊ាន និងគាំទ្របទឈប់បា.ញ់រវាងកម្ពុជា-ថៃ ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar បានសរសេរក្នុងហ្វេសហ៊ុកនៅថ្ងៃទី២៥ ខែកញ្ញា ថា ៖ «ម៉ាឡេស៊ីក្នុងឋានៈជាប្រធានអាស៊ានមានតួនាទីលើកកម្ពស់សន្តិភាពនៅតំបន់អាស៊ាន ជាពិសេសបំផុត គឺសន្តិភាពរវាងកម្ពុជា-ថៃ ។ ប្រធានាធិបតីអាមេរិក លោក Trump បានទទួលស្គាល់ភាពជោគជ័យរបស់ម៉ាឡេស៊ីដែលផ្តល់ភាពងាយស្រួលឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា-ថៃ ហើយនេះបង្ហាញពីអំណាចម៉ាឡេស៊ី និងភាពបត់បែនរបស់អាស៊ាន» ។ លោក Anwar ក៏បានថ្លែងអំណរគុណដល់តួនាទីរបស់អាមេរិកផងដែរ ដែលឈានទៅសម្រេចកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា-ថៃ ហើយម៉ាឡេស៊ីនឹងទន្ទឹងរង់ចាំលោក Trump ចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅខែតុលា ឆ្នាំ២០២៥ ។ នេះជាកិច្ចប្រជុំសំខាន់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសន្តិភាព ស្ថិរភាព និងការរីកចម្រើនក្នុងតំបន់អាស៊ាន ។ ការជជែកតាមទូរស័ព្ទជាមួយលោក Trump លើកនេះ ក្រោយពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានទទួលស្វាគមន៍លោក Jamieson Greer អ្នកតំណាងពាណិជ្ជកម្មអាមេរិក [ ] The post ម៉ាឡេស៊ីប្តេជ្ញាចិត្តជាមួយលោក Trump ក្នុងការរក្សាសន្តិភាពតំបន់អាស៊ាន និងគាំទ្របទឈប់បា.ញ់រវាងកម្ពុជា-ថៃ appeared first on Khmer Breaking News.


Latest News
Hashtags:   

ម៉ាឡេស៊ីប្តេជ្ញាចិត្តជាមួយលោក

 | 

Trump

 | 

ក្នុងការរក្សាសន្តិភាពតំបន់អាស៊ាន

 | 

និងគាំទ្របទឈប់បា

 | 

ញ់រវាងកម្ពុជា

 | 

Sources