Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 14 days ago

គ្រោះធម្មជាតិផ្ទួនៗ! ថៃប្រកាសអាសន្នលើខេត្ត ៤២ ទៀត ដោយរងឥទ្ធិពលខ្យល់ ព្យុះប៊ូឡូយ

បាងកក៖ ក្រសួងឧតុនិយមថៃ (TMD) នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ នេះបានចេញសេចក្តីព្រមានអំពីអាកាសធាតុគ្របដណ្តប់លើខេត្តចំនួន ៤២ រួមទាំងរាជធានីបាងកក និងតំបន់ជិតខាង ក្រោមឥទ្ធិពលរបស់ព្យុះប៊ូឡូយ (Bualoi) ដែលនឹងមានហានិភ័យភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យកើតទឹកជំនន់ភ្លាមៗ បាក់ដី ទឹកហូរច្រោះពីលើភ្នំ និងទឹកទន្លេកើនឡើងខ្ពស់។ ស្របពេលដែលប្រទេសកំពុងរងទុក្ខនិងគ្រោះធម្មជាតិដែលមានស្រាប់ នាយកដ្ឋានឧតុនិយមថៃ បានព្យាករណ៍ថា ក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ ប្រទេសថៃនឹងមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ជាច្រើន ដោយមានភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខ្លះនៃភាគឦសាន និងខាងកើត ជាពិសេសខេត្តបឹងកាន សាខុនណាខន នគរផាន ឧដុនថានី ខនកែន កាឡាស៊ីន មុកដាហាន ច័ន្ទបុរី និងត្រាត អាចរងផលប៉ះពាល់ខ្លាំងជាងគេ។ ចំណែកឯ ស្ថានភាពរលកនៅសមុទ្រ Andaman និងឈូងសមុទ្រថៃវិញ ព្យុះប៊ូឡូយ អាចបណ្ដាលដែលមានភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ និងមានកម្លាំងរលកពីមធ្យមទៅក្នុងកម្រិតកម្ពស់២-៣ម៉ែត្រឯណោះ។ គួរបញ្ជាក់ផងដែរថា ព្យុះប៊ូឡូយ បានវាយប្រហារវៀតណាមដីគោគ ជាមួយនិងកម្លាំងខ្យល់ជាង ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះនេះ បានទៅដល់ដីគោកវៀតណាមកាលពីល្ងាចថ្ងៃសៅរ៍ ដោយវាយប្រហារចំតំបន់ Hoang Sa [ ] The post គ្រោះធម្មជាតិផ្ទួនៗ! ថៃប្រកាសអាសន្នលើខេត្ត ៤២ ទៀត ដោយរងឥទ្ធិពលខ្យល់ ព្យុះប៊ូឡូយ appeared first on Khmer Breaking News.


Latest News
Hashtags:   

គ្រោះធម្មជាតិផ្ទួនៗ

 | 

ថៃប្រកាសអាសន្នលើខេត្ត

 | 

ដោយរងឥទ្ធិពលខ្យល់

 | 

ព្យុះប៊ូឡូយ

 | 

Sources