Monday 13 October 2025
Home      All news      Contact us      RSS      English
kbn - 14 days ago

អតីតកាលដ៏ឈឺចាប់! ពលរដ្ឋកម្ពុជា ធ្លាប់ត្រូវបានបញ្ជូនទៅច្បាំងនៅសង្គ្រាមលោកលើកទី១

នៅក្នុងសង្រ្គាមលោកលើកទី១ អំឡុងឆ្នាំ១៩១៤ ដល់១៩១៩ ប្រជាជនឥណ្ឌូចិន ប្រមាណ ជិត១សែននាក់ មកពី វៀតណាម កម្ពុជា និងឡាវបានបញ្ជូនទៅឱ្យច្បាំងនៅសមរភូមិមុខ។ នៅក្នុងសង្គ្រាមលោកនេះ ប្រទេសបារាំង អង់គ្លេស និងប្រទេសរុស្ស៊ី បានបង្កើតសម្ព័ន្ធមួយក្រុមដើម្បីធ្វើសង្គ្រាមជាមួយសម្ព័ន្ធមិត្តមួយទៀត គឺក្រុមអាល្លឺម៉ង់ អូទ្រីស-ហុងគ្រី និងប្រទេសអ៊ីតាលី។ ប្រទេសកម្ពុជា ដែលស្ថិតនៅក្រោមនឹមអាណានិគមបារាំងពីឆ្នាំ ១៨៦៣-១៩៥៣ ក៏ត្រូវបានកេណ្ឌទ័ពឱ្យទៅជួយច្បាំងប្រឆាំងនឹងអាឡឺម៉ង់។ បារាំងបានបញ្ជូនពលរដ្ឋខ្មែរប្រហែល២ម៉ឺននាក់ទៅច្បាំងក្នុងសង្គ្រាមលោកលើកទី១ នៅជួរមុខក្នុងទ្វីបអឺរ៉ុប ដោយក្នុងនោះ១៥១នាក់បានបាត់បង់ជីវិត។ ការលះបង់នេះ បាននាំឱ្យបារាំង សាងសង់នូវស្តូបអនុស្សាវរីយ៍មួយ គឺវិមាន រូពី នៅក្នុងទីក្រុងភ្នំពេញ ដើម្បីគោរពដល់ទាហានកម្ពុជាដែលបានស្លាប់ទាំងនេះ៕ The post អតីតកាលដ៏ឈឺចាប់! ពលរដ្ឋកម្ពុជា ធ្លាប់ត្រូវបានបញ្ជូនទៅច្បាំងនៅសង្គ្រាមលោកលើកទី១ appeared first on Khmer Breaking News.


Latest News
Hashtags:   

អតីតកាលដ៏ឈឺចាប់

 | 

ពលរដ្ឋកម្ពុជា

 | 

ធ្លាប់ត្រូវបានបញ្ជូនទៅច្បាំងនៅសង្គ្រាមលោកលើកទី១

 | 

Sources